ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មីនា ឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មីនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកទាំង០៤ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ សង្កាត់ទាំ៦៧និងនាយប៉ុស្តិ៍នគរបាលារពារព្រំដែនទាំង៣២ផងដែ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ ស្តីពីប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មីនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពាំណីជាតិខ្មែររួចមក ។

មានប្រសាសន៍បូកសរុបនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវទិសដៅដើម្បីអនុវត្តនូវបន្តចំនួន១១ចំណុចដូចខាងក្រោម ៖១-ការងារព្រំដែន កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤​ ជា​ពិសេស​កម្លាំង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ទាំង​៣២​ ត្រូវ​ពង្រឹង​តាម​ខ្សែបន្ទាត់​ព្រំដែន​ ចុះ​ល្បាត​ត្រួត​ពិនិ​ត្យ​ និង​រង​ចាំ​ទទួល​ពលរដ្ឋ​ខ្មែរ​ចំណូលស្រុក​ត្រឡប់​មក​ពី​ក្រៅប្រទេស​ ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ ឬ​មក​ដោយ​ខ្លួនឯង​ ​ធ្វើការ​ស្រាវជ្រាវ​រក​មេខ្យល់​ ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ដើម្បីឃាត់ខ្លួន​កសាង​សំណុំរឿង​ដើម្បីអនុវត្តតាមនិតិវិធី ត្រូវក្តាប់ពីសភាពការបំរែបំរួលតាមបន្ទាត់ព្រំដែន សភាពការនយោបាយ ចល័តទ័ព ការជួញដូរមនុស្ស ។២-ការងារសន្តិសុខ ត្រូវយកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន​ ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ ពិសេស​ក្តាប់​ឲ្យ​បាន​នូវ​ឧបាយកល​សកម្មភាព​បង្ក​អសន្តិសុខ​ ឬ​ការ​ញុះញង់​នានា​ធ្វើ​ឲ្យ​សង្គម​មាន​ចលាចល​ ដើម្បី​មាន​វិធានការ ​បង្ការ​-​ទប់ស្កាត់​ បំបាត់​ប្រសិទ្ធិ​ភាព​ និង​បង្ក្រាប​បាន​ទាន់​ពេលវេលា​ ។​ បន្តគ្រប់គ្រង ក្តាប់ពី សាសនានិង ពង្រីក ក្រុមបច្ចេកវិទ្យាព័ត៌មានដែលបានបណ្តុះបណ្តាលហើយ តាមដានក្រុមអមិត្តដែលបង្ករ ភាពភ័យក្លាច នៅតាមបណ្តាញសង្គម ។ ៣-ផែនការងារនគរបាលព្រហ្មទណ្ឌ ត្រូវ​យកចិត្តទុកដាក់​បង្ការ​ ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​ ជា​ពិសេស​សកម្មភាព​បង្ក​ការ​អុកឡុក​ដោយ​ក្មេង​ទំនើង និងគ្រប់គ្រងមុខសញ្ញាចាស់-ថ្មី​ និង​ត្រូវពិនិត្យតាមដានរាល់ព័ត៌មានដែលបង្ករអសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា ។៤-ផែនការងារនគរបាលសណ្តាប់ធ្នាប់ ត្រូវ​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យបានល្អ និង​​បង្កើន​ការ​រឹត​បន្តឹង​ត្រួតពិនិត្យ​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​​ ដោយមានវិជ្ជាជីវៈ ក្រុមសីលធ៌មដល់បងប្អូនប្រជាពលរដ្ឋ ។ ៥-ផែនការងារអន្តោប្រវេសន៍ ត្រូវគ្រប់គ្រង ជនអន្តោប្រវេសន៍ ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យដែលមានឯកសារ និងពុំមានឯកសារ ក្នុងនោះអ្នកដែលមានទិដ្ឋាការស្នាក់នៅហួសរយៈពេលកំណត់ ហើយពួកគេទាំងនោះ គឺបានឃាត់ខ្លួន និងបញ្ជូនទៅអនុវត្តតាមនីតិវិធីបន្ត ។ ៦-ផែនការការងារជួញដូរមនុស្ស និងការពារអនីតិជន ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈជាសម្រេចសម្រាប់ទទទួលបងប្អូនប្រជាពលរដ្ឋដែលគាត់ត្រឡប់ពីប្រទេសថៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ និងបានជម្រុញឱ្យផែន ពង្រឹងលើការគ្រប់គ្រង ត្រួតពិនិត្យកន្លែង ការ៉ាអូខេ ក្លឹបកំសាន្ត ជាពិសេសលើការងារការជួញដូរផ្លូវភេទ និងកុមារ ។៧-ផែនការងារគ្រឿងញៀន ត្រូវខិតខំស្រាវជ្រាវមុខសញ្ញាប្រើប្រាសចែកចាយ ជួញដូរ រក្សាទុកនូវសារធាតុញៀន ជាពិសេសលោកអធិការនគរបាលស្រុក ក្រុង ត្រូវជំរុញលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់អនុវត្តន៍​គោលនយោបាយ​ភូមិ​/​ឃុំ​/​សង្កាត់​ មាន​សុវត្ថិភាព​ ឲ្យ​បាន​​ផុសផុល​និង​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​មុខសញ្ញា​គ្រប់​ប្រភេទ​ នៅ​តាម​សហគមន៍​ភូមិ​/​ឃុំ​/​សង្កាត់​ ឲ្យ​បាន​ហ្មត់ចត់​ដោយ​ប្រើ​គ្រប់​វិធានការ​ ដើម្បី​បំបាត់​ប្រសិទ្ធភាព​ជា​មុន​ មិន​ទុក​ឲ្យ​មុខសញ្ញា​មានឱកាស​ធ្វើ​សកម្មភាព​ បង្ក​គ្រោះថ្នាក់​​ដល់​អាយុជីវិត​ និង​អន្តរាយ​ដល់​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ ។ ៨-ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រូវជម្រុញឱ្យកងកម្លាំង នគរបាលដែលបានប្រើប្រាស់អាវុធមកចុះបញ្ជីឱ្យបានត្រឹមត្រូវ ប្រសិនករណីនគរបាលណាមិនព្រមចុះត្រូវមានវិធានការ ចំពោះការដ្ឋានបាញ់រំសែវ យកថ្មភ្នំត្រូវមានបញ្ជីគ្រប់គ្រងច្បាស់លាស់ ។ ៩-ផែនការងារអត្តសញ្ញាណកម្ម ត្រូវផ្តល់សេវាសាធារណៈឱ្យបានល្អនិងទាន់ពេលវេលា ទាំងការ ផលិត ផ្តល់ អត្តសញ្ញាណប័ណ សៀវភៅស្នាក់នៅ ក២ ក៤ ពន្លើនក្នុងផ្តល់ជូនប្រជាលរដ្ឋឱ្យបានលឿន ជាពិសេសនៅតាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ។ ១០-ផែន ការងារធនធានមនុស្ស គឺសេនាធិការជូនថ្នាក់ដឹកនាំ ក្នុងកិច្ចការលើកសរសើរ ជូនរង្វាន់ ដល់នគរបាលដែលមានស្នាដៃល្អក្នុងពេលបំពេញការងារ និងចុះបំពេញការងារផ្សេងៗ ។ ១១-ផែនការងារសេនាធិការ បន្តព្រឹងលើការងារ លិខិតស្នាម លិខិតចេញចូល បោះត្រា លើឯកសារផ្សេងៗ និងជាសេនាធិការជូនថ្នាកដឹកនាំ ។

ទន្ទឹមនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បាន ណែនាំបន្ថែមដល់លោក​-​លោកស្រី​ឧត្តមសេនីយ៍​ វរសេនីយ៍​ស្នងការ​រង​ទទួល​ផែន​នីមួយៗ​ និង ថ្នាក់ដឹកនាំបណ្តាអង្គភាពនីមួយៗត្រូវម្ចាស់​ការ​ដឹកនាំ​ត្រួត​ ពិនិត្យ​សភាពការណ៍​ និង​កិច្ច​សហប្រតិបត្តិការ​តាម​ក្រុង​/​ស្រុក​ គោលដៅ​របស់​ខ្លួន​ដែល​បាន​បែងចែក​ទទួល​ ខុស​ត្រូវ​និង​រាយការណ៍​ជា​ប្រចាំ​នូវ​សភាពការណ៍​កើតឡើង​ និងត្រៀមសម្ភារ: មធ្យោបាយ អាវុធ ស្បៀង និងត្រូវចាត់កម្លាំងប្រចាំការយាម២៤ម៉ោងលើ២៤ម៉ោង មានទាំងកម្លាំងអន្តរាគមន៍ កម្លាំងចេញល្បាត ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ។​

ផ្អែក​តាម​សេចក្តីណែនាំ​នេះ​ ត្រូវ​ម្ចាស់​ការ​ធ្វើ​ផែនការ​លំអិត​ និង​លើក​វិធានការ​ប្រមូលផ្តុំ​កម្លាំង​ជំនាញ​ កម្លាំង​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​៩​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៦៧ប្រគល់​ភារកិច្ច​ឲ្យ​បាន​ច្បាស់លាស់​ ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ និង​សុវត្ថិភាព​ តាម​វត្ត​​អារមា និង​ជាទី​សក្ការៈនានា​ ព្រមទាំង​គោលដៅ​ផ្សារ​និង​រមណីយដ្ឋាន​ផ្សេងៗ​ ដោយ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ កម្លាំងយោធា​ និង​សមត្ថកិច្ច​ផ្សេងៗ​ទៀត​ និង​រៀបចំ​កម្លាំង​ល្បាត​ ចល័ត​ការពារ​បន្ថែម​គ្រប់​គោលដៅ​កំសាន្ត​នានា​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​ ដោយ​ផ្អែក​តាម​សភាពការណ៍​ និង​ភូមិសាស្ត្រ​នីមួយៗ​ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *