ព័ត៌មានសន្តិសុខសង្គម

ចាប់មន្ត្រីគណបក្សភ្លើងទៀន២នាក់ ពាក់ព័ន្ធករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង

 

ភ្នំពេញ៖សមត្ថកិច្ចបានចាប់លោក ហាក់ កុសល លេខាធិការនៃគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌជ្រោយចង្វា និងលោក ម៉ា ចិន្តា អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌដូនពេញ។ដែលការចាប់ខ្លួននេះបានធ្វើទ្បើង កាលពីថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៣១ ខែមករាឆ្នាំ២០២៤។ប្រភពព័ត៌មានបានបន្តថា លោក ហាក់កុសល និងលោក ម៉ា ចិន្តា ត្រូវបានចោទពីបទក្លែងបន្លំ និងបទប្រើប្រាស់លិខិក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២៣។

បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា៦២៦ មាត្រា ៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *