(កំពង់ចាម) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦.៤៥នាទី បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីលេងល្បែងស៊ីសងខុសច្បាប់(បៀភ្នាល់ដាក់ប្រាក់)។ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់(បៀភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យចំនួន០៤នាក់ និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីបន្តតាមនិតិវិធី៕