ព័ត៌មានសន្តិសុខសង្គម

បញ្ជូនមនុស្ស៨នាក់ ករណីបង្ក្រាបទីតាំងហ្គេមនិងគ្រឿងញៀនទៅតុលាការ

ភ្នំពេញ៖កម្លាំងអាវុធហត្ថភ្នំពេញជាមួយខណ្ឌចម្ការមនបានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីជាមួយវត្ថុតាងគ្រឿងញៀន១៥កញ្ចប់និងចាប់ខ្លួន៨នាក់ហើយបានបញ្ជូនទៅតុលាការ ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ការចាប់ខ្លួនក្រុមពាក់ព័ន្ធបទល្មើសនៅកោះពេជ្រ ក្បែរនឹងស្ពាននាគ សង្កាត់ទន្លេបាក់ ខណ្ឌចម្ការមនកាលពីល្ងាចថ្ងៃទី១ ខែតុលា។ក្នុងប្រតិបត្តិការនោះផ្នែកជំនាញបានឃាត់ខ្លួន៧នាក់ដែលបានចូលលេងនិងស្រ្តីជាអ្នកកាន់ពុងហ្គេមម្នាក់។ក្នុងនោះបានដកហូតទូហ្គេមបាញ់ត្រី១-ម៉ូតូ៣គ្រឿង-ផាស្អេប ១គ្រឿង-គ្រឿងញៀន ១៥កញ្ចប់។
បន្ទាប់មកកម្លាំងជំនាញបានយកសម្ភារនិងវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀនទៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *