ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីរាជការជាន់ខ្ពស់ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្តបានអញ្ជើញចូលរួមផងដែរ។
យោងតាមព្រះរាជក្រឹត្យ នស/រកត/០៧២២ ចុះថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២២ ស្ដីពីការតែងតាំងមន្ត្រីរាជការ។-អនុក្រឹត្យលេខ ៥១៦ អនក្រ.តក ចុះថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២២ ស្តីពីការតែងតាំងមន្ត្រីរាជការ។
ដោយតែងតាំងឯកឧត្តម គឹម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល មកជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយឯកឧត្តម ប្រាក់ សុវណ្ណ ឈរឈ្មោះជាប្រធានក្រុមប្រឹក្សាខេត្ត ហើយឯកឧត្តម ឡុង សុវណ្ណ ប្តូរតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលឋានៈស្មើអនុរដ្ឋលេខាធិការ។
និងបានប្រកាសតែងតាំងលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុទ្ធី ជាអភិបាលរងខេត្តព្រះវិហារ ជំនួស លោក ស៊ូ សេរី និងលោក លី សារិទ្ធ បានផ្ទេរភារកិច្ចចូលកាន់មុខតំណែងជាអភិបាលរងខេត្ត កំពង់ចាមនិងរតនគិរីបន្ត។
ឯកឧត្តម ប្រាក់ សុវណ្ណ បានអាននូវរបាយការណ៍នានាដែលអនុវត្តបានកន្លងមកក្នុងខេត្តព្រះវិហារ ដោយបង្កើតបាននូវ ហេដ្ធារចនាសម្ព័ន្ធថ្មីៗដូចជា រង្វង់មូលស្រអែម បានកសាងរូបសំណាក ប្រាសាទព្រះវិហារ និងនៅកំពង់ស្រឡៅបានសាងសង់ វេទិកាមហោស្រប ប្រណាំងទូកវែងប្រទេសកម្ពុជានិងសម្ព័ន្ធមិត្តប្រទេសឡាវ ព្រមទាំងបានកសាងនៅហេដ្ធារចនាសម្ព័ន្ធជាច្រើនទៀតផងដែរ។
ឯកឧត្តម គឹម រិទ្ធី បានប្ដេជ្ញានាកឱកាសនោះ ឯកឧត្តម និងដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្ម័គ្រចិត្តបំរើប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ អនុវត្តនូវគោលនយោបាយទាំង ៩ ចំណុចរបស់ភូមិ ឃុំមានសុវត្ថិភាព។
សម្ដេច ក្រឡាហោម ស ខេង បានថ្លែងនាឱកាសនោះ ថាអភិបាលខេត្តនិងអភិបាលរងខេត្ត ទទួលកាន់មុខតំណែង ត្រូវចេះស្រឡាញ់រាប់អានគ្នាជាមួយអ្នកចាស់ ត្រូវចូលរួម អនុវត្តតួនាទីរៀងរៗខ្លួន ដើម្បីដឹកនាំក្រុមការងារឱ្យមានភាពរីកចម្រើន ឆ្ពោះទៅមុខស្របតាមគោលនយោបាយឈ្នះឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន។
ត្រូវចូលរួមទប់ស្កាត់និងបង្ក្របឲ្យខានតែបាន នៅបទល្មើស គ្រឿងញៀន ព្រៃឈើ ចោរកម្មផ្សេងៗ ជាពិសេសគ្រឿងញៀនកំពុងកំពុងធ្វើសារាចរឆ្លងកាត់ខេត្តព្រះវិហារឆ្លងតាមទឹកដីប្រទេសជិតខាងជាប់ព្រំប្រទល់រវាងខេត្តនិងខេត្ត៕