ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកគោកំពុងដើរលើផ្លូវបណ្ដាលឲ្យស្លាប់

កំពត៖បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកគោកំពុងដើរឆ្លងផ្លូវនៅលើកំណាត់ផ្លូវជាតិលេខ៤១ស្ថិតក្នុងភូមិល្អាង ឃុំល្អាងស្រុកដងទង់ កាលពីព្រលប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ។
មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថា៖បុរសដែលស្លាប់ក្នុងហេតុការណ៍នោះឈ្មោះថាន់ ហាំ អាយុ៣២ឆ្នាំនៅភូមិស្រែជ្រៅ ឃុំល្បើកស្រុកឈូក ខេត្តកំពត។ សមត្ថកិច្ចបានបន្តថា៖មុនពេលកើតហេតុ គេឃើញបុរសរូបនោះជិះម៉ូតូម្នាក់ឯង មិនមានពាក់មួកសុវត្ថិភាពទេបានបុកគោមួយក្បាលកំពុងដើរឆ្លងផ្លូវ ពេញទំហឹងបណ្តាលឱ្យដួលខ្លួនស្លាប់តែម្តង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *