ព័ត៌មានសន្តិសុខសង្គម

បុរសចិនម្នាក់ដើរក្នុងផ្សារច្បារអំពៅរកទិញបន្លែស្រាប់តែដួលស្លាប់

 

ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ដើរក្នុងផ្សារច្បារអំពៅម្តុំលក់បន្លែស្រាប់តែដួលស្លាប់ភ្លាមដោយគេមិនទាន់ដឹងមូលហេតុស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញកាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២១។ក្នុងព័ត៌មានបឋមនេះសពជនរងគ្រោះក៏មិនទាន់ស្គាល់អត្តសញ្ញាញដែរគឺភេទប្រុសអាយុប្រហែលជាង៥០ឆ្នាំ។

អ្នកផ្សារបានឱ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ(សព)មកទិញបន្លែនៅផ្សារច្បារអំពៅភ្លាមនោះស្រាប់តែឃើញជនរងគ្រោះដួលរួចបានស្លាប់តែម្តង។បច្ចុប្បន្ន៖សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដំកល់នៅវត្តស្ទឹងមានជ័យ ដើម្បីធ្វើកោលស្យវិច្ច័យ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *