ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងតាមចាប់ឃាតករដែលអារកសម្លាប់ស្ត្រីមេម៉ាយម្នាក់នៅស្រុកទឹកផុស

 

កំពង់ឆ្នាំង៖អាជ្ញាធរមានសមត្ថកិច្ចនៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកំពុងតែស្វែងរកចាប់ខ្លួនជនដៃដល់ដែលបានចាប់ស្ត្រីមេម៉ាយមា្នក់អារកសម្លាប់ចោលកូនតូចៗបីនាក់ដែលបានកើតឡើងនៅភូមិស្រែអុកឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងកាលពីនៅយប់ថ្ងៃទី២៥មករា២០២១។

ស្ត្រីមេម៉ាយម្នាក់ត្រូវជនមិនស្គាល់មុខអារ.កសម្លាប់នៅលើផ្ទះបន្សល់កូនតូចៗ៣នាក់ឱ្យនៅកំព្រាដែលកើតឡើងនៅយប់ថ្ងៃទី២៥មករា២៩២១ក្នុងភូមិស្រែអុកឃុំតាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។

លោកវរសេនីយ៍ឯកខេមវិបុលអធិការនគរបាលស្រុកទឹកផុសបានឱ្យសារព័ត៌មានដឹងថា៖ស្ត្រីរងគ្រោះមានឈ្មោះអឿនណេនអាយុ៣៥ឆ្នាំជាស្ត្រីមេម៉ាយមានកូន៣នាក់ក្នុងបន្ទុកនៅក្នុងភូមិឃុំស្រុកកើតហេតុ។លោកបន្តថា៖ជនដៃដល់ពាក់ព័ន្ធករណីឃាតកម្មនេះគេបានស្គាល់អត្តសញ្ញាណហើយ។

ប្រភពបន្តថា៖ដោយសារតែបន្ទាប់ពីកើតហេតុជនដែលសង្ស័យនោះបានរត់គេចខ្លួនបាត់។ឃាតកម្មនេះជំហានដំបូងសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា៖អាចកើតឡើងពីករណីប្រចណ្ឌទៅលើស្ត្រីរងគ្រោះ។ប៉ុន្តែបើទោះយ៉ាងណាក៏ដោយក្រោយពីការត្រួតពិនិត្យលើសាកសពរួចរាល់ហើយនោះសមត្ថកិច្ចបានបើកការស៊ើបអង្កេតជាបន្ទាន់ដើម្បីឈានទៅចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *