រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមកងកម្លាំង និងប្រជាការពារ ជិត១៥០០នាក់រួចជាស្រេច ដើម្បីចូលរួមការពារសុខសុវត្ថិភាព សណ្តាបធ្នាប់សាធារណៈជូនដល់ បងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវ ទេសចរ ដែលអញ្ជើញមកក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ក្នុងកំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយ កម្លាំងអាវុធហត្ថខេត្តមានចំនួន៧០នាក់ កម្លាំងនគរបាលខេត្ត និង ក្រុង ពោធិ៍សាត់ មាន ចំនួន ៦១០នាក់ និងប្រជាការពារមានចំនួន៨១៤នាក់។
នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជា ប្រធាន គណៈបញ្ជារការឯកភាពខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំង និង ប្រជា ការពារ ដោយឯកឧត្តមមានប្រសាសន៍លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ណែនាំ ឱ្យ អាជ្ញាធរខេត្តក្រុង ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងចរាចរណ៍ ឱ្យ បាន ល្អប្រសើរ ក្នុង កំឡុង ពេលបុណ្យភ្ជុំបិណ្ឌនេះ ហើយឯកឧត្តម អភិបាលខេត្តបានជំរុញ និង សូម ឱ្យ បង ប្អូន កង កម្លាំង និង ប្រជាការពារទាំងអស់ ត្រូវពង្រឹងការងារថែរក្សាការពារស ណ្តាប់ធ្នាប់ សាធារណៈ ជូន ដល់ ប្រជាពលរដ្ឋ ព្រោះថាភាពរីករាយ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងកំឡុង ពេល បុណ្យ ភ្ជុំបិណ្ឌនេះ ជាតួនាទីភារៈកិច្ចរបស់កងកម្លាំង និងប្រជាការពារ ដែលតែង តែ លះបង់ ទាំង កម្លាំង កាយ ចិត្តជូនប្រជាពលរដ្ឋនិងសង្គមជាតិយើង ដូចនេះវត្តមានរបស់ កង កម្លាំង និង ប្រជា ការពារ ជាភាពរីករាយ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា បានជូនថវិកាលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងប្រជាការពារទាំងអស់ផងដែរ ៕


