(កំពង់ចាម) ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
កិច្ចប្រជុំបានលើកយករបៀបវារៈសំខាន់ ចំនួន៤ រួមមាន:
១-ការផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃស្តីពី ការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមបឹក្សា និងគំរូបទផ្ទៃក្នុងរបស់ក្រុមបឹក្សា។
២-ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយះពេល១២ខែ លើកទី១ អាណត្តិទី៤ របស់ក្រុមបឹក្សាខេត្តកំពង់ចាម។
៣-ការរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត នៅក្នុងអាណត្តិដឹកនាំរបស់ក្រុមបឹក្សាខេត្ត អាណត្តិទី៣ និងការងារសេសសល់ ទិសដៅការងាររយៈពេល ០៣ខែ សម្រេចដោយក្រុមបឹក្សាផុតអាណត្តិហើយដែលត្រូវអនុវត្ត។
៤-បញ្ហាផ្សេងៗ ៕