ព័ត៌មានសន្តិសុខសង្គម

ករណីឆ្លងចរិតអគ្គិសនីបង្កជាអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង នៅក្នុងនៅស្រុកថ្មគោល ខេត្តបាត់ដំបង

 

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី នៅចំណុចក្រុមទី០៩ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង (ឆេះទាំងស្រុង) ទំហំ ០៧ម៉ែត្រ x ០៩ម៉ែត្រ សង់អំពីថ្មក្រោម ឈើលើ ប្រក់សង្ក័សី ជញ្ជាំងក្តា របស់ម្ចាស់ផ្ទះឈ្មោះ ខាំ លាប ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ សម្ភារខូចខាតរួមមាន៖
-ផ្ទះទំហំ ៧ម៉ែត្រ X ៩ម៉ែត្រ (ខូចខាត ៨០ ភាគរយ)
-គ្រែចំនួន ៣
-ទូខោអាវ ២
-ទូរទស្សន៍ចំនួន
-ស្រូវចំនួន ៤០បាវ និងសម្ភារៈមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ៨០,០០០,០០០ (ប៉ែតសិបលាន) រៀល ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទើបបណ្តាលឲ្យមានអគ្គិភ័យឆា បឆេះ (ផ្ទុះសេខ្សែរភ្លើង) ។ ករណី នេះ កម្លាំង នគរបាល ស្រុក ថ្មគោល បាន ដឹកនាំ កម្លាំង ចុះ ពន្លត់ អគ្គិភ័យ នេះ ដោយ ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ០៣គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកថ្មគោល ០១គ្រឿង ទើប គ្រប់គ្រង ស្ថានការណ៍ អគ្គិ ភ័យ នេះ បាន ទាំងស្រុង ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *