Uncategorized

ក្រុមមន្ត្រីបច្ចេកទេស ចុះសិក្សាតាមដានគុណភាព ទឹកនៅតំបន់ពាក់ព័ន្ធក្នុងខេត្តជាប់បឹងទន្លេសាប

 

ភ្នំពេញ៖កាលពីពេលថ្មីៗក្នុងខែកុម្ភៈឆ្នាំ២០២៤នេះ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំមន្ត្រីជំនាញ ចុះសិក្សាតាមដានគុណភាពទឹក នៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធក្នុងតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង តំបន់ផាត់សណ្តាយ ខេត្តកំពង់ធំ និងតំបន់កំពង់លួង ខេត្តពោធិ៍សាត់ ។

ការចុះសិក្សានេះ ក្រុមការងារបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងការចុះយកសំណាកទឹក នៅលើទីតាំងជ្រើសរើសសិក្សា ដើម្បីពិនិត្យពីស្ថានភាព ប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋភូមិបណ្តែតទឹក និងស្ថានភាពកាកសំណល់ ទូទៅក្នុងតំបន់សិក្សានីមួយៗ។
សកម្មភាពចុះសិក្សាស្រាវជ្រាវខាងលើ ទទួលបានលទ្ធផលទី១-ក្រុមការងារបានជ្រើសរើសទីតាំងចំនួន ១២កន្លែង សម្រាប់វាយតម្លៃបឋម ដោយប្រើប្រាស់ឧបករណ៍ វាស់គុណភាពទឹកស្វ័យប្រវត្តិជាលក្ខណៈរូប ដែលមានប៉ារ៉ាម៉ែត្រ pH, ORP, CT, DO, TDS, Turbidity, Transparency, chlorophyll, Cyanobacteria និងកករទឹក និងកម្រិតថ្លាក្នុងទឹក ។

ទី២-យកសំណាកទឹកមកពិនិត្យ និងវិភាគ/វាយតម្លៃលើលក្ខណៈគីមីចំនួន១៣ ប៉ារ៉ាម៉ែត្រ ដូចជា TSS, អាសូតសរុប Total Nitrogen, នីត្រាត NO3¬-, អាម៉ូញ៉ូម NH4- និងផូស្វរសរុបTotal Phoshorus, TSS, NO3, NH4, TN, TP, ហ្វីកាល់កូលីហ្វម Fecal coliform, អឺកូលី E.Coli និងការបកស្រាយលទ្ធផលសំណាក ទឹកពីស្ថានភាពគុណភាពទឹក ដែលបានពីមន្ទីរពិសោធន៍វិភាគគុណភាពទឹក នៅមន្ទីរពិសោធន៍គុណភាពទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម។
ទី៣-លើបញ្ហាការគ្រប់គ្រងកាកសំណល់ក្នុងតំបន់ សិក្សាប្រជាពលរដ្ឋមួយភាគធំ ទុកដាក់កាកសំណល់ និងការគ្រប់គ្រងនៅមានកម្រិត គឺបានចោលចូលទៅក្នុងទន្លេ និងលើដីគោក ជាពិសេសពពួកថង់ប្លាស្ទិក សំបកបេសិប្បីសត្វ និងកាកសំណល់ផ្សេងៗ។ លើកលែងតែដបទឹកសុទ្ធ សំបកកំប៉ុង និងធុងសាំង ឬធុងជ័រ ដែលមានការប្រមូលទិញ ដើម្បីកែច្នៃឡើងវិញ ទើបប្រមូលរក្សាទុកលក់ អេតចាយ។
សូមជម្រាបជូនថា សកម្មភាពចុះសិក្សា តាមដានគុណភាពទឹក នៅភូមិបណ្តែតទឹកបឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោម សកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅ ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណង១-បច្ចុប្បន្នភាពផលប៉ះពាល់គុណភាពទឹកបឹងលើបរិស្ថានជីវៈចម្រុះ និងត្រួតពិនិត្យតាមដាន ការប្រែប្រួលគុណភាពទឹក ក្នុងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ។២-ចងក្រងទិន្នន័យ-ព័ត៌មានគុណភាពទឹក បឹងទន្លេសាបនៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប និងនៅភូមិបណ្តែតទឹក៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *