ព័ត៌មានសន្តិសុខសង្គម

រថយន្តសណ្ដោងទូកុងតឺន័របុកជាមួយម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាម

 

ភ្នំពេញ៖រថយន្តសណ្តោងទូកុងតឺន័រ បានបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់បែកក្បាលចេញខួរស្លាប់ភា្លម។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះនៅមុខបុរីញ៉ូថោន ផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែធ្នូ។
សមត្ថកិច្ចប្រចាំគោលដៅបានឱ្យដឹងថា មុនកើតហេតុបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1IV-7335 តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច។មកដល់មុខបុរីញ៉ូថោន
ស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រ ផ្លាកលេខភ្នំពេញ3F-0038 មកពីមុខបានបុកជាមួយម៉ូតូពេញទំហឹង ហើយកិនពីលើធ្វើឱ្យជនរងគ្រោះ បែកក្បាលចេញខួរស្លាប់មួយរំពេច។
ភ្លាមៗនោះតៃកុងរថយន្តបង្កបន្ថែមល្បឿនទៅមុខ បានឆ្ងាយបន្តិចក៏ឈប់ ហើយចុះរត់គេចខ្លួនបាត់។ ក្រោយកើតហេតុផ្នែកជំនាញចុះពិនិត្យវាស់វែង ដោយបានប្រគល់សពឱ្យក្រុមគ្រួសារ។ក្រោយមកសមត្ថកិច្ចយករថយន្តនិងម៉ូតូ ទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យតំណាងភាគីសងខាងចូលខ្លួនដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *