ព័ត៌មានជាតិ

អាវុធហត្តធានីភ្នំពេញ បង្ហាញនូវមោទនភាពនិងភាពសប្បាយរីករាយប្រកបដោយស្នាមញញឹមដល់ស្និទ្ធស្នាល ក្នុងភារកិច្ចចូលរួម ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងពេលរាជពិធីអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកកំបុក

 

តាមរយៈផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ (Phnom Penh Gendarmerie) បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក អមដោយខ្លឹមសារថា៖

” អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣!
បើទោះបីជាពុំបានឈប់សម្រាកដើរលេងកម្សាន្តនិងពុំបានទៅស្រុកកំណើតជួបជុំសាច់ញាតិដូចអ្នកដ៏ទៃ តែកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នា នៅតែមានមោទកភាពនិងសប្បាយរីករាយ ចំពោះភារកិច្ចបម្រើប្រជាពលរដ្ឋ ក្នុងការចូលរួមជាមួយកម្លាំងចម្រុះ (ទាំង នគរបាល អាវុធហត្ថ និងយោធា ទាំងអាជ្ញាធរពាក់ព័ន្ធ) ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាមួយស្នាមញញឹមនិងភាពស្និទ្ធស្នាល ជាពិសេសពេលដែលបានឃើញទិដ្ឋភាពដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត ក៏ដូចជាភ្ញៀវទេសចរណ៍បរទេស ដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព គឺជាកម្លាំងចិត្តដ៏មហិមាសម្រាប់កងកម្លាំងសមត្ថកិច្ច គ្រប់ៗគ្នា។
– អរគុណសន្តិភាព!
– អរគុណ នយោបាយឈ្នះឈ្នះ!
– ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ
នយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវ សន្តិភាពនិងការឯកភាពជាតិពេញលេញ! ”

តាមរយៈរូបភាពប្រកបដោយវិន័យសណ្តាប់ធ្នាប់ ការទទួលខុសត្រូវ និងស្នាមញញឹមព្រមជាមួយកាយវិកាបង្ហាញនូវមនោសញ្ចេតនាស្និទ្ធស្នាល ទាំងនេះ បានបង្ហាញឲ្យឃើញច្បាស់ថា បើទោះបីជានឿយហត់ប៉ុណ្ណា លះបង់ពេលវេលាផ្ទាល់ខ្លួននិងពេលវេលាគ្រួសារយ៉ាងណា ក៏សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញគ្រប់គ្នានៅតែ មានមោទកភាពនិងភាពសប្បាយរីករាយយ៉ាងពិតប្រាកដ លើសពីនេះទៅទៀត សំណេរនិងរូបភាពទាំងនេះ ក៏បានបង្ហាញឲ្យឃើញ នូវតថភាពសង្គមជាក់ស្តែងដែលមិនអាចក្រឡៃបាន ស្តីពីការរីកចម្រើនរបស់ប្រទេសជាតិនិងសុខដុមរមនាក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រោមម្លប់សន្តិភាពយ៉ាងពិតប្រាកដូចគ្នាផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *