ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅខណ្ឌពោធិ៍សែនជ័យ។

 

(ភ្នំពេញ) បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងករណី​ជួញដូរ​​ និង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវករណីនេះ

នៅ​ថ្ងៃទី​១៧ ខែ​តុលា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ១៥​:៣០នាទី​រសៀល​ លោកវរសេនីយ៍ឯក ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំបញ្ជាកម្លាំងស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោមចៅ​ទី​០២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ពាក់ព័ន្ធករណី​ជួញ​ដូរ​ដោយខុសច្បាប់ នូវសារធាតុ​ញៀន​។

វត្ថុ​តាំង​ដក​ហូត​រួម​មាន​ ៖​ ម្សៅ​ស​ក្រាម​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៣កញ្ចប់​ ក្នុង​នោះ​១កញ្ចប់​ធំ​ល្មម​, សម្ភារៈវេច​ខ្ចប់​មួយ​ចំនួន​, ឧបករណ៍​ប្រើប្រាស់​និង​សម្ភារៈមួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បណ្តោះអាសន្ន ដើម្បីកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *