ឧត្តរមានជ័យ៖មេឃកំពុងភ្លៀងនៅចម្ការរន្ទះបាញ់បណ្តាលឱ្យស្លាប់បុរសជាប្តីម្នាក់ រីឯប្រពន្ធនិងបងថ្លៃម្នាក់ទៀតបានដូលសន្លប់ធំត្រូវបានដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ។ករណីនេះបានកើតកាលពីរសៀលថ្ងៃទី១៣ខែវិឆ្ឆិកាឆ្នាំ២០២០ស្ថិតនៅចំណុចព្រៃរំដួលស្ថិតនៅភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ១.ឈ្មោះ ណូ ណយ ភេទប្រុស អាយុ១៩ឆ្នាំ(ត្រូវជាប្តី) ស្លាប់ ។២.ឈ្មោះ យឺន សុភី ភេទស្រី អាយុ១៩ឆ្នាំ(ត្រូវជាប្រពន្ធ)សន្លប់ រងរបួសធ្ងន់ ។និងទី៣.ឈ្មោះ មឺត ចំណានភេទប្រុសអាយុ២៦ឆ្នាំ(ត្រូវជាបងថ្លៃ)សន្លប់រងរបួសធ្ងន់អ្នកទាំងបីរស់នៅភូមិកើតហេតុខាងលើបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ ៕