ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ ករណីលួចម៉ូតូ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ លោកវរះសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ខៀវ ពិសិដ្ឋ ហៅដូង ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ មាស កុសល់ ហៅភុប រស់នៅភូមិ.ឃុំទួលពង្រ ស្រុកម៉ាឡៃ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នៅវេលាម៉ោង១១.៣០នាទីយប់មានជនជាតិឥណ្ឌូនេស៊ី២នាក់បានខ្ចីម៉ូតូជិះទៅទិញផ្សារទឹកពុះហើយទុកដើរចូលផ្សារត្រឡប់មកវិញបាត់ម៉ូតូបានជិះម៉ូតូឌុបមកប្រាប់ម្ចាស់វិញចោលួចម៉ូតូយកទៅបាត់ហើយ។

លោកវរះសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងកម្លាំងជំនាញបានចុះស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខៀវ ពិសិដ្ឋ ហៅដូង និងយកបានម៉ូតូមកវិញម៉ាក់ហុងដាឌ្រីមនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បាននាំយកសាកសួរតាមចម្លើយសារភាពត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *