ព័ត៌មានសន្តិសុខសង្គម

អាជីវករផ្សារបាណន់ រអ៊ូរទាំរឿងគ្មានបន្ទប់ទឹកអនាម័យ សម្រាប់ប្រើប្រាស់ និងគ្មានធុងសំរាមអនាម័យ សម្រាប់ផ្ទុកសំរាម

 

បាត់ដំបង៖ថ្ងៃទី១៦/០៩/២០២៣
អាជីករដែលប្រកបអាជីកម្មក្នុងផ្សារបាណន់ ស្ថិននៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ស្នើសុំអោយលោក ស្រេង សុខា អភិបាលនៃគណះអភិបាលស្រុកបាណន់មេត្តាជួយរៀបចំ៖
១.ជួយរៀបចំបន្ទប់ទឹកអនាម័យពីព្រោះរាល់ថ្ងៃនេះពួកគាត់ដែលជាអាជីករលក់ដូរនៅក្នុងផ្សារបាណន់ ក៏ដូចជាអតិថិជនដែលបានមកទិញទំនិញ នៅក្នុងផ្សារបាណន់ មានការពិបាកយ៉ាងខ្លាំងនូវពេលឈឺបត់ជើងតូចបត់ជើងធំម្តង់ៗ ជួនកាលឈឺពោះខ្លាំង គឺពិបាក់ខ្លាំងណាស់ ទ្រាំអត់ចង់បាន ចង់លេចចេញមកក្រៅធ្វើអោយខ្មាស់គេម្តងៗ

២.ជួយរៀបចំធុងដាក់សំរាមអនាម័យនិងទីធ្លាចាក់សំរាមអោយបានត្រឹមត្រូវផងពីព្រោះរាល់ថ្ងៃនេះក្នុងផ្សារគ្មានធុងសម្រាប់ដាក់សំរាមទេគឺបោះសំរាមចោលពាសវាលពាសកាល គ្មានកន្លែងផ្ទុកសំំរាមអោយបានត្រឹមត្រូវទេ យូទៅៗធ្វើអោយសំរាមរលួយស្អុយមានក្លិនមិនល្អប៉ះពាល់ដល់បរិស្ថានប៉ះពាល់ដល់សុខភាពអាជីករនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារបាណន់ជាច្រើនផងដែរ។
ហើយមានអាជីករនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្សារបាណន់ជាច្រើនបានរអ៊ូរទាំយ៉ាងខ្លាំងថា ពួកគាត់រាល់ថ្ងៃនេះហាក់បីដូចជារស់នៅលើគំនរសំរាមអញ្ចឹង ពីព្រោះមិនថាពេលថ្ងៃឬពេលយប់ទេ គឺធំក្លិនតែសំរាមដែលរលួយស្អុយដែលគេយកមកបោះចោលជារៀងរាល់ថ្ងៃ ហើយគ្មានអ្នកសម្អាតឬប្រមូលទៅបោះចោលទេ។

អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមថ្នាក់ដឹកនាំក៏ដូចជាលោក ស្រេង សុខាអភិបាលនៃគណះអភិបាលស្រុកបាណន់ .គណះគ្រប់គ្រងផ្សារបាណន់ មេត្តាជួយរៀបចំជូនតាមពាក្យសំំណើស្នើសុំរបស់អាជីករក៏ដូចជាប្រជាពរដ្ឋដែលរស់នៅទូទាំងស្រុកបាណន់ដោយក្តីអនុគ្រោះផង៕
🙏សូមគោរពថ្លែងអំណរគុណ🙏

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *