ព័ត៌មានសន្តិសុខសង្គម

ប្រទះឃើញបុរសជនជាតិថៃម្នាក់ ស្លាប់ក្នុងបន្ទប់ជួលនៅក្រុងប៉ោយប៉ែត

 

បន្ទាយមានជ័យ៖កាលពីល្ងាចថ្ងៃទី១ ខែសីហាឆ្នាំ២០២៣ ជនជាតិថៃម្នាក់បានប្រទះឃើញមិត្តភក្តិរបស់ខ្លួនស្លាប់ក្នុងបន្ទប់ជួល នៅភូមិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានបុរសជនជាតិថៃម្នាក់ មកពីលេងល្បែងកាស៊ីណូវិញក៏គោះទ្វារបន្ទប់ដែលមិត្តភក្តិបានជួលស្នាក់នៅ។តែពេលគោះទ្វារអ្នកខាងក្នុងមិនបើកនិងមិនឆ្លើយតបសោះ។

ដោយមានការសង្ស័យក៏គាស់ទ្វារចូលស្រាប់តែឃើញមិត្តភក្តិស្លាប់ក្នុងបន្ទប់ជួលនោះបង្កការភ្ញាក់ផ្អើលតែម្តង។ បន្ទាប់មកបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកពិនិត្យ។ ផ្នែកជំនាញនិងគ្រូពេទ្យបានបញ្ជាក់ថា ជនជាតិថៃរូបនេះបានស្លាប់ប្រមាណជាង៣ម៉ោងមកម្លេះ អាយុប្រមាណជាង៥០ឆ្នាំ អាចបណ្តាលមកពីជំងឺគាំងបេះដូង។

តាមជនជាតិថៃជាមិត្តភក្តិបានឱ្យដឹងថា អ្នកស្លាប់ចូលមកកម្ពុជាដើម្បីលេងល្បែង ហើយបានស្នាក់នៅបន្ទប់ជួលក្នុងក្រុងប៉ោយប៉ែត ដោយរូបគេមានជំងឺប្រចាំកាយនិងប្រើថ្នាំជាប្រចាំផង។ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯប្រទេសថៃវិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *