ព័ត៌មានសន្តិសុខសង្គម

រថយន្តធំសណ្ដោងរម៉ក កំពុងបើកដាច់កង់ ទៅបុកតូបលក់អីវ៉ាន់ បាក់បែកខ្ទេចខ្ទី

 

កំពង់ស្ពឺ៖រថយន្តធំសណ្តោងរ៉ឺម៉ក ពេលកំពុងបើកបរស្រាប់តែដាច់កង់ក្រាយ កង់នោះក៏ទៅបុកតូបលក់អីវ៉ាន់ធ្វើឱ្យបាក់បែកខ្ទេចខ្ទី តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ហេតុការណ៍នេះនៅផ្លូវលេខ៤ ត្រង់ភូមិស្នោរទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តធំសណ្ដោងសឺមីរ៉ឺម៉ក ម៉ាកនីសាន់ផ្លាកលេខចង្កូតស្តាំKPS-1681 បានបើកតាមផ្លូវជាតិលេខ៤ ពីកើតទៅលិច។បើកមកដល់កន្លែងខាងលើបានដាច់កង់រ៉ឺម៉កខាងមុខ ហើយកង់នោះជ្រុលទៅបុកតូបលក់អីវ៉ាន់ធ្វើឱ្យសម្ភារនិងតូបខូចខ្ទេចខ្ទី។
បុរសបើកបរឈ្មោះសុន កុសល២៩ឆ្នាំនៅភូមិក្រាំងតាវ៉ាយ ឃុំហោងសំណង់ ស្រុកឧរ៉ាល់ ខេត្តកំពង់ស្ពឺ។រីឯម្ចាស់ឈ្មោះ ស៊ុន ប៊ុនធឿន អាយុ៤៩ឆ្នាំនៅភូមិផ្សារសាមគ្គី សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។តែករណីនេះមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ក្រោយពីមានគ្រោះថ្នាក់កើតឡើង កម្លាំងជំនាញចរាចណ៍បានយករថយន្តបង្កទៅទុកនៅកន្លែងនគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *