ព័ត៌មានសន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ទៅតុលាការ ករណីគំរាមអារ.កសម្លាប់ម្តាយបង្កើត

 

បាត់ដំបង៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ដោយសារឥទ្ធិពលគ្រឿងញៀនបានគំរាមអារ.កសម្លាប់ម្ដាយបង្កើត និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ករណីនេះបានប្រព្រឹត្តនៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៣។មុនកើតហេតុជនសង្ស័យឈ្មោះ សាន្ត ឈុន ហៅហើម អាយុ៣២ឆ្នាំនៅភូមិឃុំខាងលើ បានគំរាមសម្លាប់ម្ដាយបង្កើតរបស់ខ្លួនឈ្មោះពត ម៉េត អាយុ៥៤ឆ្នាំជាកសិករនៅភូមិ ឃុំជាមួយគ្នា។

ក្រោយទទួលបានពាក្យបណ្តឹងនេះ កម្លាំងនគរបាលស្រុកកំរៀងនិងនគរបាលប៉ុស្តិ៍រដ្ឋបាលតាសែន បានចុះចាប់ជនសង័្សយយកទៅសាកសួរ។បុរសរូបនេះបានសារភាពថា ខ្លួនបានយកកាំបិតបុ័ងគំរាមកំហែងប្រុងកាប់សម្លាប់ម្ដាយពិតមែន។ដោយសារតែរូបគេមានឥទ្ធិពលគ្រឿងញៀនរហូតនាំឱ្យប្រព្រឹត្តសកម្មភាពបែបនេះ។
ក្រោយមកនគរបាលស្រុកបានកសាងសំណុំរឿងនាំទៅស្នងការដ្ឋាននគរបាលខេត្តនិងបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *