កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមព្រឹកថ្ងៃទី២៩ខែ មីនាឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់និងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងពីខេត្តGyeonggi សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយអភិបាលរងខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងតំណាងស្នងការដ្ឋាននគរបាលខេត្ត។
ថ្នាក់ដឹកនាំបាន អញ្ជើញចូលរួមប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ចំនួន ៣គ្រឿង ពីខេត្តGyeonggi សាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Park Woo hee នាយកប្រតិបត្តិមូលនិធិសុខុមាលភាពសង្គមGO&DO ដែលពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម៕