ព័ត៌មានសន្តិសុខសង្គម

ស្វែងរកចាប់អ្នកបើករថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាម

កំពង់ស្ពឺ៖សមត្ថកិច្ចស្វែងរកចាប់អ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមនៅម្តុំស្ពានតាស៊ឹម ភូមិរលាំងថ្លើង ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២៩ ខែមករា។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1IJ-4103 ជិះលើផ្លូវលេខ1KS2 អ្នកបើកបរឈ្មោះសួន តាក់ អាយុ៣២ឆ្នាំ នៅភូមិទឹកលង១ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។មកដល់កន្លែងខាងលើក៏បានឆ្លងចំណែកផ្លូវទៅបុកជាមួយរថយន្តម៉ាកTOYOTA VITZ ផ្លាកលេខភ្នំពេញ 2BN-3995 ដំណើរបញ្ច្រាសគ្នាពេញទំហឹងបណ្តាលឱ្យខាងម៉ូតូស្លាប់ភ្លាម។ចំណែកតៃកុងរថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះពិនិត្យនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។ចំពោះមធ្យោបាយទាំង២គ្រឿងបានយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកថ្ពងនិងបន្តស្វែងរកចាប់អ្នកបើកបររថយន្តមកដោះស្រាយតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *