ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យផែនការ ការពារ សន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ ក្នុងពិធីបើកការដ្ឋានពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៤១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា!

 

(កំពង់ស្ពឺ)នាសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ បា​នដំណេីរការ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​ក្នុងពិធី​បេីកការ​ដ្ឋា​នពង្រីក​ និងលេីកកម្រិតផ្លូវជាតិលេខ៤១​ ជំហាន​២​
ដែលស្ថិតនៅ​ភូមិ​ ឃុំ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ។

អញ្ញើញ​ចូលរួម​ប្រជុំ​ ពីសំណាក់​ លោក​ ស្នងការ​រង​ លោក​ លោកស្រី​ នាយការិយាល័យ​ លោកអធិ​កា​រ​ នគរបាល​ក្រុង​ ស្រុក​ ព្រមទាំង​មន្ត្រី​នគរបាល​ពា​ក់ព័ន្ធ​ជាច្រើន​ទៀត​ ។ បន្ទាប់​ពីលោកវរសេនីយ៍​ទោ​ ជា​ ប៊ុន​ថុល​ នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ ឡេីងអានផែនការរួចមក​ លោកស្នងការ​បានធ្វើការ​ ណែនាំ​សង្កត់ធ្ងន់ចំពោះកិច្ចការដែលត្រូវអនុវត្ដនា​ពេលខាងមុខ​ និងបានបែងចែកកំលាំងប​ន្ថែមលេី​ការទទួលខុសត្រូវ​ការល្បាត​ ការហុំព័ទ្ធការពារ​សន្តិសុខ​និងការងារចាំបាច់មួយចំនួនផ្សេងទៀតពាក់ព័ន្ធនិងសុវត្ថិភាពជូនប្រមុខថ្នាក់ដឹកនាំ​និងប្រតិភូអញ្ញេីញមានវត្ដមានចូលរួមអមដំណេីរសម្ដេ​ចអគ្គមហាសេ​នាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ពិសេសសណ្ដាប់តាមដងផ្លូវ​បរិវេណ​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​ រួមជាមួ​យ​គ្រឿង​ចក្រ​សម្ភារៈ​ក្រុម​ហ៊ុន​ផងដែរ៕​

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *