ព័ត៌មានសន្តិសុខសង្គម

បញ្ជូន១០នាក់ទៅតុលាការ ករណីឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវ

កំពត៖សមត្ថកិច្ចបានចាប់ជនសង្ស័យ១០នាក់ករណីឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមផ្លូវរួចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៧ ខែធ្នូនេះដើម្បីចាត់ការតាមច្បាប់។
មន្ត្រីនគរបាលខេត្តកំពតបានឱ្យដឹងដោយរំលឹកថា កាលពីព្រឹកថ្ងៃទី៥ ខែធ្នូមានក្មេងស្ទាវ១០នាក់ស្រីម្នាក់អាយុពី១៥ដល់១៨ឆ្នាំជិះម៉ូតូ៤គ្រឿងមកពីភ្នំពេញ។ពួកគេបានឆក់ទូរសព្ទម៉ាកIphone 7Plus ពីនារីម្នាក់នៅលើផ្លូវជាតិលេខ៣មុខស្ថានីយប្រេងឥន្ធនៈតេលាក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូហើយបន្តដំណើរមកក្រុងកំពតនិងឡើងទៅភ្នំបូកគោ។
បន្ទាប់ពីនោះកម្លាំងនគរបាលស្រុកទឹកឈូ-ក្រុងកំពត-និងក្រុងបូកគោសហការតាមចាប់មុខសញ្ញា។លុះម៉ោងប្រមាណ៣រសៀលថ្ងៃដដែលក្រុមស្ទាវទាំងនោះបានចុះពីភ្នំបូកគោបម្រុងទៅខេត្តព្រះសីហនុ។ដោយម៉ូតូពួកគេ២គ្រឿងអស់សាំងក៏មានបក្ខពួក២នាក់ទៅឆក់យកសាំង២ដបរបស់អ្នកលក់តាមផ្លូវរួចនាំគ្នាបើកម៉ូតូរត់។តែត្រូវសមត្ថកិច្ចចាប់បាន៤នាក់ជាមួយម៉ូតូ២គ្រឿង។ចំណែក៦នាក់ទៀតជិះម៉ូតូត្រឡប់ចូលមកក្រុងកំពតវិញទើបនគរបាលក្រុងកំពតស្ទាក់ចាប់បានតែម្តង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *