ព័ត៌មានសន្តិសុខសង្គម

មកពីផឹកស៊ី ប្រពន្ធចាក់សោទ្វារ ឡើងជណ្ដើរកំពុងសង់រអិលធ្លាក់ស្លាប់!

ភ្នំពេញ៖បុរសម្នាក់មកពីផឹកស៊ីកណ្តាលយប់ត្រូវប្រពន្ធចាក់សោរទ្វារក៏ឡើងតាមជណ្តើរការដ្ឋានកំពុងសាងសង់រអិលជើងធ្លាក់មកក្រោមបោកក្បាលស្លាប់ភ្លាមអត់មានអ្នកដឹង។
ភាពភ្ញាក់ផ្អើលបានកើតឡើងនៅតាមផ្លូវបេតុង ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីវេលាទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា។ ប្រពន្ធអ្នកស្លាប់បានឱ្យដឹងថា ប្ដីរបស់គាត់ឈ្មោះ ទឿន តយ អាយុ៣០ឆ្នាំជាកម្មករសំណង់ កន្លែងកំណើតនៅស្រុកកំរៀង ខេត្តពោធិ៍សាត់ បានមកធ្វើការក្នុងការដ្ឋាននេះ៥ខែមកហើយ។
នៅថ្ងៃកើតហេតុ ប្ដីគាត់បានទៅផឹកស៊ីហើយនាងចាំយូរពេកក៏ចាក់សោរទ្វារ។លុះយប់ជ្រៅម៉ោងជាង១២ពេលប្ដីត្រឡប់មកវិញក៏បានដើរឡើងតាមកាំជណ្តើរកំពុងសាងសង់កម្ពស់ជាង៣ទំនងរអិលជើងធ្លាក់ទៅក្រោមបណ្ដាលឱ្យបោកក្បាលស្លាប់ដោយគ្មានអ្នកដឹង។
ព្រឹកឡើងបន្ទាប់ពីមានមនុស្សស្លាប់សមត្ថកិច្ចជំនាញបច្ចេកទេសផ្នែកកោសល្យវិច័យរាជធានីភ្នំពេញបានចុះពិនិត្យសាកសពនិងបានបញ្ជាក់ថា ជនរងគ្រោះពិតជាធ្លាក់ពីលើកាំជណ្តើរស្លាប់ពិតមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *