ព័ត៌មានសន្តិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នា បណ្ដាលឲ្យមានអ្នកស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់!

កំពង់ធំ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបើកបុកគ្នាពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់៣នាក់និងរបួសធ្ងន់ម្នាក់។ហេតុការណ៍នោះ បានកើតឡើងនៅផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា។
មន្ត្រីនគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សចំនួន៣នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់។ ភាគីរងគ្រោះជិះម៉ូតូម៉ាកសង់កូរ៉េគ្មានផ្លាកលេខ បើកបរដោយឈ្មោះ នី ជី អាយុ២០ឆ្នាំ។អ្នករួមដំណើរ៣នាក់ទៀត-ឈ្មោះ នី ចាន់ថន ភេទស្រី អាយុ២៧ឆ្នាំ-ឈ្មោះនិន ណារ៉ុង អាយុ៥ឆ្នាំអ្នកទាំង៣ស្លាប់ភ្លាមនិងឈ្មោះ រ៉ុន ស្មី អាយុ៧ខែរងរបួសធ្ងន់។ជនរងគ្រោះនៅភូមិថ្មី ឃុំទីពោ ស្រុកសន្ទុក ។
រថយន្តម៉ាកឡិចស៊ីស GS 300 ផ្លាកលេខកម្ពុជា UNTH 9617 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ រ័ត្ន ស្រីនាង ភេទស្រី អាយុ២៤ឆ្នាំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនតៃកុងរថយន្តនាំទៅអធិការដ្ឋាននគរបាលស្រុកសន្ទុកដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *