ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅស្រុកសង្កែ ខេត្តបាត់ដំបង

បាត់ដំបង៖កាលពីថ្ងៃអាទិត្យ​៥រោច​ខែកត្តិកឆ្នាំខាលចត្វាស័កព.ស.​២៥​៦៦​ត្រូវនឹងថ្ងៃទី ១៣ ខែ វិច្ឆិកាឆ្នាំ២​០​២​២ វេលាម៉ោង១៧និង០០នាទី នៅចំ​ណុចក្រុម២០ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មា​ន​​ករណីអំពើលួច(លួចយកម៉ូតូ)​មួយ​កើតឡើងដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ សៃ ស្រីពៅ ភេ​ទ​ ស្រីអា​យុ​៣២ឆ្នាំ មានទីលំនៅក្រុម០១ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលម៉ូតូម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ លេខតួ/លេខម៉ាស៊ីន ND១២៥ ME-៦៣៨៣៩១៣ ពុំមានស្លាកលេខ ជិះយកទៅបាត់។

បន្ទាប់ពីពេលកេីតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុកសង្កែ​ ហេីយអនុវត្តតាម​យោ​បល់​ដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​រួមនឹងយោបល់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ទោ​ យុត​ តុងហូ​ អធិការនគរបា​ល​ស្រុកសង្កែបានដឹកនាំកម្លាំងសហការជាមួ​យ​សមត្ថកិច្ចនគរបាលក្រុងបាត់​ដំបង​ដែលមានលោក​វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការនគរបាលក្រុង បាន​ធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈាន​ដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ជា សុវណ្ណា ភេទប្រុស អាយុ​៤១ឆ្នាំ មានទីលំនៅភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នៅចំណុចក្រុងបាត់ដំបង ខេត្តបាត់ដំបងដោយនាំមកធ្វេីការសាកសួរ​ស្រាវជ្រាវ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះជា សុវណ្ណា បានឆ្លើយសារ​ភាពថា រូបគាត់ពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះដូចមានភិនភាគខាងលើពិតប្រាកដមែន ហេីយសមត្ថកិច្ចបានដក​ហូតម៉ូតូចំនួន០១គ្រឿង​នេះ​មកវិញ។

ករណីនេះសមត្ថកិច្ចបានកសាងសំ ណុំរឿងបញ្ជូនអនុវត្តតាមនីតិវិធីច្បាប់​រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *