ភ្នំពេញ៖រថយន្តព្រូសពណ៌ទឹកប្រាក់បើកឆ្លងផ្លូវត្រូវរថយន្តព្រូសពណ៌ក្រហមបើកលឿនបុកពេញទំហឹងបណ្តាលឱ្យខ្ទេចផ្នែកមុខទាំង២គ្រឿងរីឯអ្នកបើកបររងរបួស។
ហេតុការណ៍នេះបានកើតឡើងស្ថិតនៅផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៧ ខែតុលា។អ្នកនៅក្បែរនោះបានឱ្យដឹងថា មុនកើតហេតុមានរថយន្តព្រូសពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ 2S-6610 បើកតាម ផ្លូវ៣០ម៉ែត្រពីជើងទៅត្បូង។
មកដល់កន្លែងខាងលើក៏បានបត់ឆ្លងផ្លូវ។ភ្លាមនោះស្រាប់តែមាន ថយន្តព្រូសពណ៌ក្រហមផ្លាកលេខ ភ្នំពេញ 2BK- 9503 បើកតាមផ្លូវ៣០ម៉ែត្រដែរពីត្បូងទៅជើងក្នុងល្បឿនលឿនបានបុកគ្នាពេញទំហឹង បណ្តាលឱ្យរថយន្តទាំង២គ្រឿងជ្រុលឡើងលើសួនរងការខូចខាតយ៉ាងដំណំ។រីឯអ្នកបើកបររងរបួសសងខាង៕