ព័ត៌មានជាតិ

កាប់ដីដំបូកធ្វើស្រែប្រទះឃើញគ្រាប់កាំភ្លើងផ្លោងជាច្រើនគ្រាប់

បាត់ដំបង៖ពលរដ្ឋកាប់ឆ្ការដីដំបូកដើម្បីរានធ្វើស្រែបានប្រទះឃើញគ្រាប់កាំភ្លើងផ្លោងជាច្រើនគ្រាប់នៅអតីតសមរភូមិប្រយុទ្ធស្រុកបវេល។
មន្ត្រីនគរបាលស្រុកបវេលបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២២នេះកសិករឈ្មោះសឿន សាន ភេទប្រុស អាយុ ៥៣ឆ្នាំ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមជាច្រើនគ្រាប់។កសិករខាងលើបានកាប់ឆ្ការ និងរានដីដំបូកនៅក្បែរទីតាំងស្រែមួយកន្លែងឋិតក្នុងភូមិបួរសង្រ្គាច ឃុំឃ្លាំងមាស ស្រុកបវេល បាត់ដំបង។
គ្រាប់ដែលគេប្រទះឃើញនេះសុទ្ធសឹងតែជាគ្រាប់ដែលមិនទាន់ផ្ទុះទាំងអស់សរុបចំនួន៨គ្រាប់។ក្នុងនោះរួមមានប្រភេទ គ្រាប់បេ៤០មួយគ្រាប់, បេ៤១ចំនួន២គ្រាប់,គ្រាប់ប្រភេទឡង់មួយគ្រាប់, គ្រាប់៦០មីលីម៉ែត្រ១គ្រាប់,គ្រាប់៨០មីលីម៉ែត្រចំនួន២គ្រាប់និងគ្រាប់មីន៦៩មួយគ្រាប់ផងដែរ។
សមត្ថកិច្ចខាងលើបានបន្ថែមថា ភ្លាមៗកម្លាំងផ្នែកជំនាញទំនាក់ទំនងទៅកាន់មន្ត្រីជំនាញស៊ីម៉ាកមកពិនិត្យនិងប្រមូលទុកកន្លែងមានសុវត្ថិភាពរងចាំពេលវេលាកម្ទេចចោល៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *