ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះលក់គ្រឿងទេសអស់៣ខ្នង,ទ្រព្យសម្បត្តិនិងលុយច្រើនម៉ឺនដុល្លារ

ប៉ៃលិន៖អគ្គិភ័យបានឆាបឆេះបំផ្លាញផ្ទះលក់គ្រឿងទេសអស់ចំនួន៣ខ្នងជាមួយទ្រព្យសម្បត្តិទំនិញនិងលុយជាច្រើនម៉ឺនដុល្លារ។
នគរបាលបានឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២មានអគ្គិភ័យមួយបានកើតឡើងនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង។ម្ចាស់ផ្ទះទី១-ឈ្មោះជា វ៉ាន់ដន អាយុ ៣២ឆ្នាំនៅភូមិឃុំ ខាងលើ ខាតបង់ទ្រព្យសម្បត្តិដូចជាឆេះផ្ទះទំហំ៦ម៉ែត្រគុណ២០ម៉ែត្រ។លុយថៃ១៥.០០០បាត-លុយខ្មែរ២.០០០.០០០រៀល-ប្រាក់ដុល្លារ៤.០០០ដុល្លារ-ស្រាបៀរ ៨០កេសនិងអីវ៉ានចាប់ហួយសរុបទឹកប្រាក់ប្រហែល៥.០០០ដុល្លារទៀត។
ម្ចាស់ផ្ទះទី២-ឈ្មោះជីវ សុខលី អាយុ ៤៥ឆ្នាំ ខាតបង់ទ្រព្យសម្បត្តិដូចជាឆេះផ្ទះទំហំ៤ម៉ែត្រគុណ២០ម៉ែត្រ-លុយខ្មែរចំនួន៣០០.០០០រៀល-គ្រែប្រអប់១-ទូរសព្ទ១គ្រឿង។ម្ចាស់ផ្ទះទី៣-ឈ្មោះ ឌី អាយុ៤៥ ឆ្នាំ ខាតបង់ទ្រព្យសម្បត្តិឆេះផ្ទះទំហំ៤ម៉ែត្រគុណ២០ម៉ែត្រ-ម៉ូតូ១គ្រឿង មាស១ជី-ខ្សែដៃផ្លាកទីន៩ជី-លុយ១.៣០០ដុល្លារ-លុយថៃ២០.០០០បាតនិងទំនិញចាប់ហួយ សរុបប្រហែល១៦.០០០ដុល្លារ ។
ករណីនេះដំបូងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីរួចក៏ឆេះឆ្លងដល់ហ្គាសផ្ទុះឆេះរាលដាលដល់ផ្ទះ២ទៀត។តែមិនគ្រោះថ្នាក់ដល់អាយុជីវិតទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *