ព័ត៌មានសន្តិសុខសង្គម

ចាប់ក្រុមពាក់ព័ន្ធគ្រឿងញៀន១១នាក់ និងវត្ថុតាងនៅខេត្តមណ្ឌលគិរី

កម្លាំងនគរបាលខេត្តមណ្ឌលគិរីនិងកម្លាំងក្រុងសែនមនោរម្យបានបង្ក្រាបករណីគ្រឿងញៀនដោយចាប់ក្រុមជនសង្ស័យចំនួន១១នាក់ជាមួយវត្ថុតាងមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២ កម្លាំងជំនាញបានចុះ បង្រ្កាបករណីគ្រឿងញៀននៅបន្ទប់ជួលលេខ១ក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ និងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ជាមួយនោះចាប់ជនសង្ស័យបានចំនួន ១១នាក់ស្រី២នាក់។
វត្ថុតាងដកហូតបានម៉ូតូចំនួន៦គ្រឿង-ទូរសព្ទ៧គ្រឿង-អាវុធកែច្នៃចំនួន១ដើម-ប្រាក់រៀលចំនួន២.០០០.០០០រៀល-ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀន-ថង់សម្រាប់វិចខ្ចប់មួយចំនួន-សារធាតុញៀន១៣កញ្ចប់និងសម្ភារពាក់ព័ន្ធបទល្មើសជាច្រើនទៀត។
ជនសង្ស័យប្រុសស្រីទាំង១១នាក់មានអាយុពី១៩ដល់៣៧ឆ្នាំ។ពួកគេរស់នៅក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ និងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។កម្លាំងជំនាញផ្នែកគ្រឿងញៀនខេត្តនិងនគរបាលក្រុងសែនមនោរម្យបានកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *