ព័ត៌មានសន្តិសុខសង្គម

បញ្ជូនថៅកែខារ៉ាអូខេ និងបក្ខពួកពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

បាត់ដំបង៖នគរបាលខេត្តនៅរសៀលថ្ងៃទី២៦ខែមេសានេះបានបញ្ជូនម្ចាស់ក្លិបខារ៉ាអូខេ សាច់អាំង រតនៈជាមួយបក្ខពួកពាក់ព័ន្ធជួញដូរគ្រឿងញៀនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា បន្ទាប់ពីសាកសួរលើមនុស្ស២១ នាក់ផ្នែកជំនាញ បានកំណត់មុខ សញ្ញាល្មើសចំនួន២នាក់ពាក់ព័ន្ធផ្ទាល់ករណីរក្សាទុក និងជួញដូរគ្រឿងញៀន។
ករណីនេះស្ថិតក្នុងក្លិបខារ៉ាអូខេ សាច់អាំង រតនៈ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ចំណែកបុរស ស្ត្រីចំនួន ១៩ នាក់ផ្សេងទៀត សមត្ថកិច្ចអនុវត្ត វិធានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ រួចឱ្យត្រឡប់ ទៅលំនៅស្ថានវិញ។
ជនសង្ស័យ២ នាក់ឈ្មោះ ទុន សុភ័ក្ត្រ អាយុ ៤២ ឆ្នាំនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ជាមេការ និងជាអ្នកជួញដូរ រក្សាទុកគ្រឿងញៀន។ឈ្មោះ ជា សុខមុន្នី អាយុ ៣៤ ឆ្នាំនៅ ភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជាថៅកែ ជួលទីតាំងធ្វើអាជីវកម្ម ខារ៉ាអូខេ ។
កម្លាំងចម្រុះ ដកហូត បានវត្ថុតាង រួមមាន គ្រឿងញៀនប្រភេទកេតាមីន ចំនួន ៣ ថង់ ទម្ងន់ ២,៧៧ ក្រាមនិង អិចស្តាស៊ី ចំនួន ៣ គ្រាប់។រថយន្តមួយគ្រឿងម៉ាកតូយ៉ូតា កាមរី ផ្លាកលេខ ភ្នំពេញ ២L-២៥០១ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *