ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដំណើរបុកជាមួយម៉ូតូ បណ្តាលឲ្យស្លាប់៥នាក់ របួសធ្ងន់២នាក់

សៀមរាប៖រថយន្តហ៊ីយ៉ាន់ដាយដឹកអ្នកដំណើរបានបុកជាមួយម៉ូតូបណ្តាលឱ្យមនុស្សស្លាប់៥នាក់និងរបួសធ្ងន់២នាក់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ៦ត្រង់ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២២។
នគរបាលខេត្តបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកសាំយ៉ុងផ្លាកលេខបាត់ដំបង2A-9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណមានដឹកអ្នកដំណើរ២២នាក់ស្រី១៧នាក់។រថយន្តនេះបានបុកម៉ូតូម៉ាក zoomer X ផ្លាកលេខសៀមរាប1X-3689 បើកបរដោយឈ្មោះអេងជើត អាយុ២១ឆ្នាំនៅ ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យមានឌុបមនុស្ស២នាក់។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យស្លាប់៥នាក់និងរងរបួសធ្ងន់២នាក់។ខាងម៉ូតូឈ្មោះអេង ជើត អ្នកបើកបរម៉ូតូ-ឈ្មោះឡានស្រីលឹម-ឈ្មោះឡានស្រីលួម។ខាងរថយន្តសមត្ថកិច្ចមិនទាន់បានទទួលអត្តសញ្ញាណអ្នករងគ្រោះនៅឡើយម៉ូតូនិងរថយន្តខូចខាតធ្ងន់ធ្ងរ។មូលហេតុអ្នកជិះម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់និងអ្នកបើកបររថយន្តប្រើល្បឿនលឿន។
ក្រោយកើតហេតុជំនាញបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួកដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *