ព័ត៌មានសន្តិសុខសង្គម

ម៉ូតូនិងម៉ូតូបុកគ្នាបណ្ដាលឲ្យរបួសធ្ងន់៣នាក់ នៅស្រុកអង្គរបុរី

តាកែវ៖គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងម៉ូតូក្នុងទិសដៅបញ្រ្ចាស់គ្នានៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូម៉ាកហុងដាស្កុបពីផ្លាកលេខកណ្តាល1AP-9213 បើកបរដោយឈ្មោះ អឿន រតនា អាយុ ១៨ឆ្នាំនៅភូមិព្រែករកា ស្រុកកណ្តាល ខេត្តកណ្តាលបានរងរបួស។ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកអង្គរបូរី។
ម៉ូតូនេះបានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខតាកែវ 1Q-4976 បើកបរដោយឈ្មោះ សន សារ៉េត អាយុ ៣២ឆ្នាំ នៅភូមិទួលសាំង ស្រុកអង្គរបូរី ខេត្តតាកែវ របួសធ្ងន់ ។អ្នករួមដំណើរ២នាក់ឈ្មោះសុខ គឹមយ៉ា អាយុ ២៨ឆ្នាំ ជាប្រពន្ធរបួសធ្ងន់ និងកូនឈ្មោះ ថា ផារីន អាយុ ៩ឆ្នាំ របួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។ចំពោះម៉ូតូទាំង២គ្រឿងត្រូវសមត្ថកិច្ចបានយកទៅរក្សាទុកដើម្បីភាគីចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *