ព័ត៌មានសន្តិសុខសង្គម

រថយន្តកំពុងបើកឆ្លងចរន្តភ្លើង បង្កឲ្យឆាប់ចេះខ្ទេចអស់

បាត់ដំបង៖រថយន្តកាមរីកំពុងបើកបានឆ្លងចរន្តភ្លើងបណ្ដាលឱ្យឆាបឆេះអស់គ្មានសល់នៅផ្លូវជាតិ៥៧A ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី២៧ ខែមីនា។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យបានឆេះរថយន្តម៉ាកកាមរីឆ្នាំ៩២១គ្រឿងផ្លាកលេខ ភ្នំពេញ2R 411ម្ចាស់ឈ្មោះ ទួត ស្រស់ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ ភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។មូលហេតុនៃការឆេះរថយន្តនេះគឺបណ្ដាលមកពីឆ្លងចរន្តភ្លើងពេលកំពុងបើកបរតែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។
ករណីនេះកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តបាញ់ទឹកអស់១គ្រឿងទើបភ្លើងរលត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *