ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកសួនច្បារចែកផ្លូវដួល ត្រូវរថយន្តមកពីក្រោយកិនស្លាប់

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូលឿនទៅបុកសួនច្បារចែកផ្លូវដួលត្រូវរថយន្តមកពីក្រោយកិនស្លាប់នៅសង្កាត់ពងទឹក ខណ្ឌដង្កោកាលពីរំលងអធ្រាត្រចូលថ្ងៃទី១ ខែមីនា ។ សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ភី នៀ អាយុ២៥ ឆ្នាំស្នាក់នៅម្ដុំក្រោយផ្សារកាណាឌីយ៉ាស៊ីធី ជាអ្នកបើករថយន្តដឹកដី។បុរសរងគ្រោះជិះ ម៉ូតូម៉ាកប៊ីត ផ្លាកលេខ កណ្ដាល 1AL-9619 តាមផ្លូវជាតិលេខ៣ពីខាងលិចទៅកើត ក្នុងល្បឿនលឿន ។
មកដល់ម្តុំស្តុបវត្តស្លែង ក៏បានរេចង្កូត ទៅបុកសួនច្បារចែកផ្លូវ បណ្ដាលឱ្យបុរសនោះដួល ត្រូវរថយន្តធុនធំ មកពីក្រោយកិន បណ្ដាលឱ្យស្លាប់ ភ្លាម។ចំណែករថយន្ដនោះ បើកគេចខ្លួនបាត់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *