ព័ត៌មានជាតិ

កែលម្អហេដ្ធារចនាសម្ព័ន ត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

 

ព្រះវិហារ៖ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីបានឱ្យដឹងថា មុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២២ ដែលនឹងឈានមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។នៅតាមបណ្តាខេត្ត-រាជធានី កំពុងតែបាននិងកំពុងរៀបចំសកម្មភាព កែលម្អ ហេដ្ឋារចនាសម្ព័ន្ធនានារៀងៗខ្លួន ដើម្បីឱ្យមានភាពស្រស់ស្អាត ទាក់ទាញ ពិសេសគឺដើម្បីអបអរសារទរពិធីបុណ្យនេះ។

ចំពោះខេត្តព្រះវិហារ ពេលបច្ចុប្បន្ននេះ កំពុងតែមានសកម្មភាពធ្វើការជួសជុល កែលម្ព នៅតាមរង្វង់មូល សួនច្បារ និងភ្លើងបំភ្លឺពេលរាត្រី ក្នុងន័យបង្កើនសោភ័ណ្ឌភាពក្រុងព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ។
លោកសំ លាងទ្រី បានថ្លែងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ដោយអនុវត្តតាមការណែនាំពីលោក ប្រាក់ សុវណ្ណ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បាននឹងកំពុងដំណើរការធ្វើការជួសជុល កែលម្អរង្វង់មូលនាគព័ន្ធរង្វង់មូលចាស់។ ដែលផ្នែកខ្លះមានការខូចខាត បាក់បែក ដោយកន្លែង ដូចជាមានការស្រុតអិដ្ឋការ៉ូឡា ស្ទះទុយោបាញ់ទឹកនិងបែកបាក់ក្បាច់ចម្លាក់ខ្លះៗជាដើម។

លោកបន្តថា បន្ទាប់ពីរង្វង់មូលនាគព័ន្ធ រង្វង់មូលចាស់ ជួសជុលកែលម្អរួចរាល់ ក្រុមការងារនឹងបន្តទៅធ្វើការជួសជុលរង្វង់ថ្មីបន្តទៀត ក្រៅពីនោះមន្ទីរសាធារណាការខេត្តក៏បានរៀបចំថែទាំតាមសួនច្បារ រៀបចំភ្លើងរាត្រីបំភ្លឺនៅពេលយប់ផងដែរ ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *