ព័ត៌មានជាតិ

អភិបាលខេត្ត ចូលរួមបេសកកម្មលើកទី ៣៥៩ ដើម្បីសុខភាពប្រជាពលរដ្ឋ

 

កំពង់ចាម៖ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកាលពីព្រឹកថ្ងៃទី១៣ ខែ កុម្ភ: ឆ្នាំ២០២២បានចូលរួមក្នុងបេសកម្មលើកទី៣៥៩ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ក្នុងបេសកម្មនេះមានមន្ត្រីក្រោមឱវាទនិងពលរដ្ឋបានមកទទួលសេវា ពិនិត្យ និងព្យាបាលជំងឺ ប្រមាណជាង ១.០០០ នាក់ ។

ក្រុមគ្រូពេទ្យបានចុះពិនិត្យ ព្យាបាលជំងឺទួទៅជូនពលរដ្ឋឥតគិតថ្លៃដោយមិនប្រកាន់បក្ខពួក ពូជសាសន៍ សាសនានិងនិន្នាការនយោបាយឡើយ។ក្នុងនោះមានការចុះអប់រំផ្សព្វផ្សាយទប់ស្កាត់ និងបង្កាជំងឺកូវីដ-១៩ ដែលពលរដ្ឋកម្ពុជាគ្រប់គ្នាកំពុងរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី និងការចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានថ្លែងថា ការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីសុខភាពប្រជាជននាថ្ងៃនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ អភិបាលខេត្តបន្តថា ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពដែលបានមកដោយកម្រឱ្យបានគង់វង្សយូរអង្វែង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *