ព័ត៌មានជាតិ

ក្មេង២នាក់ ចេញពីរៀននាំគ្នាចុះលេងទឹកស្រះ លង់ស្លាប់ទាំង២

ស្វាយរៀង៖ក្មេងប្រុស២នាក់ត្រូវជាជីដូនមួយនឹងគ្នាពេលចេញពីសាលារៀនក៏នាំគ្នាចុះលេងទឹកស្រះជិតផ្ទះបណ្តាលឱ្យលង់ស្លាប់ទាំង២នាក់។
នគរបាលស្រុកបានឱ្យដឹងថា ហេតុការណ៏នេះបានកើតឡើងស្ថិតនៅភូមិសង្រ្គោះឃុំសំបួរ ស្រុកស្វាយទាបខេត្តស្វាយរៀងកាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២២។ក្មេងដែលស្លាប់ឈ្មោះរឿន ភ័ក្ត្រា អាយុ៧ឆ្នាំនិងឈ្មោះហេង រដ្ឋា អាយុ៦ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំខាងលើ។
ឃើញហេតុការណ៍នោះជីដូនបានស្រែកហៅអ្នកភូមិឱ្យជួយសង្គ្រោះចៅលើកស្រង់ពីក្នុងស្រះដាក់លើគ្រែនិងឆ្អើរភ្លើង។ប៉ុន្តែអកុសលក្មេងប្រុសទាំង២នាក់បានស្លាប់បាត់ទៅហើយ។ក្រោយពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដោយសហការជាមួយកម្លាំងជំនាញនិងគ្រូពេទ្យបានពិនិត្យសាកសពដោយបញ្ជាក់ថា ក្មេងរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *