ព័ត៌មានសន្តិសុខសង្គម

រថយន្តបំពាក់ស៊ីរ៉ែន បុកម៉ូតូរ៉ឺម៉ករបួសធ្ងន់២នាក់

ព្រៃវែង៖រថយន្តម៉ាកកាមរីឆ្លាមមួយគ្រឿងបំពាក់ស៊ីរ៉ែនបានបើកបុកម៉ូតូរ៉ឺម៉កបញ្រ្ចាស់ទិសគ្នា បណ្តាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ១១ភូមិពាមកោះ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែងកាលពីល្ងាចថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១។អ្នកបើករ៉ឺម៉កឈ្មោះជួន ស៊ីវុត្ថាភេទប្រុសអាយុ៦១ឆ្នាំនៅស្រុកពាមរក៍ខេត្តព្រៃវែងរបួសធ្ងន់បាក់ជើងស្តាំនិងប្រពន្ធឈ្មោះមាស ស៊ីឌឿនអាយុ៥៩ឆ្នាំរបួសធ្ងន់។អ្នកបើករថយន្តបង្កមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានរត់គេចខ្លួនបាត់។
បច្ចុប្បន្ន រថយន្តនិងម៉ូតូរ៉ឺម៉កសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ដើម្បីទុកដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *