Uncategorized

ភ្លើងឆេះផ្ទះមួយខ្នងបង្កពីម្ចាស់ផ្ទះខូចខាតទ្រព្យសម្បត្តិជាច្រើន

 

​បាត់ដំបង​៖​នៅ​ចំណុច​ភូមិ​រំចេក​៤​សង្កាត់​រតនៈ​ក្រុង​បាត់ដំបង​មាន​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ជាប់​របង​ផ្ទះ​អភិបាលខេត្ត​បាត់ដំបងកាលពី​យប់​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០២០​​។​ផ្ទះ​ដែល​ឆេះ​នោះ​សាងសង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១០​ម៉ែត្រ​គុណ​១៥​ម៉ែត្រ​។​

មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ចំពោះ​មូល​ហេតុដែល​បណ្តាលឱ្យ​ភ្លិ​ង​ឆេះ​រោង​លក់​ចាបហួយ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​អាន​ចាន់​រ័ត្ន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​។​ដោយសារតែ​គាត់​ធ្វេសប្រហែស​បូម​សាំង​ហើយ​កេះ​ដែកកេះ​ជក់បារី​បណ្តាលឱ្យ​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ​តែម្តង​។​

​ឯ​ម្ចាស់ផ្ទះ​រលាក​ដៃស្តាំ​មួយ​ចំហៀង​ខ្លួន​និង​ខូចខាត​ផ្ទះ​១​ខ្នង​និង​ទ្រព្យសម្បត្តិ​មួយចំនួន​គិត​ជា​ទឹកប្រាក់​ប្រមាណ​៧​ពាន់​ដុល្លារ​។​លោក​បាន​បន្តថា​ភ្លាមៗ​នោះ​កម្លាំង​ជំនាញ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​បាញ់​ពន្លត់​ទាន់ពេលវេលា​មិនឱ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *