ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យម្នាក់លួចម៉ូតូក្មួយស្រីយកទៅបញ្ចាំ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់វាយខ្នោះបុរសម្នាក់ករណីលួចម៉ូតូក្មួយស្រីយកទៅបញ្ចាំនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ផល្លា ភារៈ ភេទប្រុស អាយុ៣០ឆ្នាំត្រូវជាពូបង្កើតរបស់ជនរងគ្រោះ រស់នៅផ្ទះកន្លែងកើតហេតុ ។ចំណែកជនរងគ្រោះ ឈ្មោះមុន លក្ខិណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាក្មួយបង្កើតរបស់ជនសង្ស័យ ។ម៉ូតូដែលពូរូបនោះ លួចយកទៅបញ្ចាំ ម៉ាក ZOOMER ពាក់ផ្លាកលេខកណ្តាល 1W-4669 ។
បន្ទាប់ទទួលបានបណ្តឹងពីម្ចាស់ម៉ូតូនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចុះទៅចាប់ជនសង្ស័យ នាំយកទៅសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *