Uncategorized

នាយឧត្ដមសេនីយ៍សៅ សុខាអញ្ជើញប្រកាសតែងតាំងមេបញ្ជាការ អាវុតហតថខេត្តពោធិ៍សាត់ថ្មី

ពោធិសាត់÷មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តពោធិ៍សាត់ថ្មី ត្រូវបានប្រកាសឱ្យចូលកាមុខតំណែងនាព្រឹកថ្ងទី២៤ខែកក្កដាឆ្នាំ២០២០ ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសំណាក់នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស និងលោកម៉ៅ ធនិន្ទប្រធានគណៈកម្មការបញ្ជាការឯកភាពខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការក

ងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នាព្រឹកនោះ គេក៏សង្កេតឃើញមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់ប្រធានមន្ទីរស្ថាប័ននានាក្នុងខេត្តនិងមន្ត្រីកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។យោងប្រកាសរបស់ក្រសួងការពារជាតិត្រូវបានតែងតាំងមុខតំណែងលោកវរសេនីយ៍ឯក សូ សុវណ្ណឌី ពីមេបញ្ជាការរង ខេត្តពោធីសាត់ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ត្រី អ៊ុក សុខុនអតីតជាមេបញ្ជាការដែលបានទទួលមរណៈភាព។

នៅក្នុងពិធីនោះដែលក៏មានការប្រកាសឱ្យចូលកាន់មុខតំណែង នាយសេនាធិការ នៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ជូនលោកវរសេនីយ៍ទោ ឌុច សម្ផស្សផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *