ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បង្កឲ្យខូចផ្ទះ ៣២ ខ្នង ស្លាប់ស្ត្រីម្នាក់និងរបួសធ្ងន់ម្នាក់

បាត់ដំបង៖ ភ្លៀងជាមួយខ្យល់កន្រ្តាក់ បណ្តាលឱ្យរលំរោងចិញ្ចឹមទា២ខ្នងសង្កត់ទៅលើស្ត្រីជាប្រពន្ធស្លាប់និងប្តីរងរួសធ្ងន់។ឯផ្ទះពលរដ្ឋ៣២ខ្នងរងការខូចខាតនៅក្នុងឃុំចំនួន២នៃស្រុកឯកភ្នំខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១។
មន្រ្តីមូលដ្ឋានបានដឹងថាក្នុងចំណោមឃុំទាំង២នៃស្រុកឯកភ្នំដែលរងគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់មាន ឃុំព្រែកខ្ពបខូចខាតផ្ទះចំនួន១៥ខ្នងផ្ទះ និងរោងចិញ្ចឹមទា២ខ្នង។ក្នុងនោះខូចខាតធ្ងន់ធ្ងរ៥ខ្នង មធ្យម១០ខ្នង និង រោងទា បាក់រាបដល់ដី ២ខ្នងនិងរលំផ្ទះមួយខ្នងនៅភូមិអូរកំបុតឃុំព្រែកខ្ពបស្រុកឯកភ្នំខេត្តបាត់ដំបង។
ការរលំបាក់ផ្ទះនេះ បណ្តាលឱ្យស្លាប់មនុស្ស ម្នាក់ឈ្មោះ ពិន ឈួក ភេទស្រី អាយុ ៦៧ឆ្នាំ ហើយប្តី ឈ្មោះ ញឹម រតនា អាយុ ៦៨ឆ្នាំ រងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ រីឯនៅឃុំព្រែកនរិន្ទ ផ្ទះចំនួន៤ខ្នងក្នុងនោះរលំទាំងស្រុង១ខ្នងនិងខូចខាតដំបូលធ្ងន់ធ្ងរ៣ខ្នង។ចំណែកនៅឃុំព្រែកហ្លួងផ្ទះចំនួន ១៣ខ្នង ក្នុងនោះ ទ្រេត ៣ខ្នង និងរបើកដំបូល១០ខ្នង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *