បាត់ដំបង៖អគ្គិភ័យកើតពីអ្នកដុតសំរាមមិនបានប្រយ័ត្នភ្លើងក៏ឆេះរាលដាលដល់ឃ្លាំងស្តុកសម្ភាររបស់មន្ទីរព័ត៌មានខេត្តយ៉ាងសន្ធោសន្ធៅខូចខាតសម្ភារអស់មួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងកាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១។លោកវរសេនីយ៍ឯកគឹម ប៊ុនធឿននាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យខេត្តបានឱ្យដឹងថាឃ្លាំងរបស់មន្ទីរព័ត៌មានទុកចោលសង់អំពីឈើប្រក់ស័ង្កសីមានទំហំ២០ម៉ែត្រគុណ១៥ម៉ែត្រ។
ក្រោយពេលទទួលបានព័ត៌មានភ្លាមលោកបានបញ្ជាឱ្យចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងទៅជួយបាញ់ពន្លត់ដោយសហការពីកម្លាំងនគរបាលខេត្តនគរបាលក្រុងនិងប៉េអឹក្រុងបាញ់ទឹកអស់៣រថយន្តទើបរលត់ទៅវិញ។លោកគឹម ប៊ុនធឿនបានបញ្ជាក់ថាមូលហេតុដែលនាំឱ្យឆេះឃ្លាំងស្តុកសម្ភារនេះដោយសារតែអ្នកដុតសំរាមមិនបានប្រុងប្រយ័ត្នទើបភ្លើងឆេះរាលដាលដល់ឃ្លាំងតែម្តង៕