ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនពលរដ្ឋ១៥នាក់ និងអ្នកនាំផ្លូវម្នាក់ដែលលួចឆ្លងដែនទៅថៃខុសច្បាប់

បន្ទាយមានជ័យ៖កម្លាំងនគរបាលការពារព្រំដែនស្រុកម៉ាឡៃនៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១បានឃាត់ខ្លួនពលរដ្ឋចំនួន១៥នាក់ក្នុងនោះមានស្រី៨នាក់កុមារ២នាក់និងអ្នកនាំផ្លូវម្នាក់ផងដែលលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ។
នគរបាលបានឱ្យដឹងថា៖អ្នកនាំផ្លូវពលករឆ្លងដែនខុសច្បាប់នោះឈ្មោះយើន ណារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសង្កែឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ចំណែកពលរដ្ឋ១៥នាក់មកពីខេត្តចំនួន៤៖ខេត្តបាត់ដំបង៨នាក់,ខេត្តកំពង់ធំ៤នាក់,ខេត្តព្រៃវែង២នាក់,ខេត្តបន្ទាយមានជ័យម្នាក់។
ក្រោយពីបានឃាត់ខ្លួនសួរនាំរួចកម្លាំងបានប្រគល់ពលករខ្មែរ១៥នាក់និងអ្នកនាំផ្លូវរូបនេះទៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីបន្តតាមនីតិវិធី។ពលករខ្មែរទាំង១៥នាក់ត្រូវបានបញ្ជូនទៅ ធ្វើចត្តាឡីស័ក។ចំណែកអ្នកនាំផ្លូវត្រូវបានឱ្យធ្វើកិច្ចសន្យាដើម្បីបញ្ឈប់នូវការនាំពលករឆ្លងដែនទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *