ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកទឹកផុសចាប់ជនសង្ស័យ៤នាក់ ករណីគ្រឿងញៀន

កំពង់ឆ្នាំង៖កម្លាំងនគរបាលស្រុកទឹកផុសជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២១បានចាប់ជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកវរសេនីយ៍ទោឃឹមសុផាតនាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។
មន្រ្តីនគរបាលស្រុកទឹកផុសបានឱ្យដឹងថា៖ជនសង្ស័យ៤នាក់,ឈ្មោះ ស៊ីម រី ភេទស្រី អាយុ៤០ឆ្នាំ,ឈ្មោះ សួស ស៊ីម ភេទប្រុស អាយុ៤៤ឆ្នាំ,ឈ្មោះសាន រៀម ភេទស្រី អាយុ២២ឆ្នាំ និងឈ្មោះ អ៊ូ ដារា ភេទប្រុស អាយុ៣០ឆ្នាំអ្នកទាំង៤ រស់នៅភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
វត្ថុតាងដកហូតរួមមាន ៖ ថ្នាំញៀនចំនួន៨កញ្ចប់តូច, កាំភ្លើងខ្យល់មួយដើម, ទូរស័ព្ទដៃ២គ្រឿង និងឧបករណ៍វេចខ្ចប់មួយចំនួន ។បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *