ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់បុរសម្នាក់ករណីរួមភេទជាមួយអនីតិជនបានសម្រេចជាច្រើនដង

បាត់ដំបង៖កម្លាំងជំនាញផ្នែកយុត្តិធម៌នគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរបានចាប់ជនសង្ស័យម្នាក់ឈ្មោះពៅទូច ហៅ ពៀញភេទប្រុសអាយុ ៣១ឆ្នាំទីលំនៅភូមិ ស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងករណីរួមភេទជាមួយអនីតិជន ក្នុងភូមិ ស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនៅរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។
ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ស្ត្រីអាយុ ៦៨ឆ្នាំនៅ ឃុំបួរ ស្រុកភ្នំព្រឹកបានប្តឹងជនសង្ស័យដែលធ្វើសកម្មភាពលួងលោមកូនស្រីបង្កើតរបស់គាត់អាយុ១៥ឆ្នាំ រស់នៅជាមួយគាត់ ដើម្បីរួមភេទបានសម្រេចជាច្រើនដង។ករណីនេះ ជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *