ព័ត៌មានសន្តិសុខសង្គម

រើសបានគ្រាប់បែកកប់ក្នុងដី ដំយករំសេវក៏ផ្ទុះស្លាប់ម្នាក់របួសធ្ងន់២ នាក់

ត្បូងឃ្មុំ៖បុរសម្នាក់រើសបានគ្រាប់បែកដែលកប់ក្នុងដីពេលភ្ជូរស្រែហើយដំយករំសេវបណ្តាលឱ្យផ្ទុះស្លាប់ភា្លមនិងបង្ករបួសពីរនាក់ទៀតដែលអ្នករួមការងារ។ហេតុការណ៍នេះកើតឡើងនៅភូមិត្រពាំងព្រីងក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
អ្នកភូមិបានឱ្យដឹងថា៖ ជនរងគ្រោះទាំង៣នាក់ ឈ្មោះ ពឿន ពៅ ភេទប្រុស អាយុ១២ឆ្នាំ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។ឈ្មោះ ម៉ុត សំណាងអាយុ២៩ឆ្នាំរបួសធ្ងន់ដាច់ប្រអប់ដៃស្ដាំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ឈ្មោះ បេ គួយ អាយុ៧៨ឆ្នាំ របួសបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកស្រុក។ជនរងគ្រោះទាំង៣នាក់នេះ មានទីលំនៅភូមិ ឃុំកើតហេតុ។
ប្រភពដដែលបានបន្តថា៖ពួកគេរើសបានគ្រាប់កប់ក្នុងដីដែលកំពុងភ្ជួរ ហើយយកមកដំចាក់យករំសេវ ក៏បណ្ដាលឱ្យផ្ទុះតែម្តង ។ គួរកត់សម្គាល់ថា បម្រាមអាជ្ញាធរកម្ចាត់មីនសរសេរថា សូមកុំប៉ះពាល់គ្រប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនានា។ក្នុងករណីបានប្រទះឃើញសូមរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *